ការរៀបចំ IIAS ជួយសម្រួលដល់ការពិនិត្យដោយស្វ័យប្រវត្តនៅម៉ាស៊ីនឆូតប័ណ្ណ និងជួយកាត់បន្ថយការចំណាយសម្រាប់និយោជក និងអ្នកគ្រប់គ្រងគម្រោងអត្ថប្រយោជន៍។ ទាំងអស់នេះអាចកាត់បន្ថយការចំណាយលក្នុងការធ្វើក្រដាសស្នាម និងការចំណាយលើបុគ្គលិក ក៏ដូចជាការបង្កើនការពេញចិត្ត និងការចូលរួមរបស់បុគ្គលិកនៅក្នុងកម្មវិធី HRA និង FSA។
IIAS សម្រាប់អ្នកកាន់ប័ណ្ណ
នេះជាអ្វីដែលលោកអ្នកត្រូវដឹងដើម្បីធានាថា បុគ្គលិករបស់លោកអ្នកមានបទពិសោធន៍យ៉ាងរលូនជាមួយប័ណ្ណ Visa FSA ឬប័ណ្ណ HRA របស់ពួកគេ។ តាមរយៈការប្រាស្រ័យទាក់ទងយ៉ាងច្បាស់ពីលក្ខណៈពិសេស និងអត្ថប្រយោជន៍សំខាន់ៗទាំងនេះ លោកអ្នកអាចជួយបុគ្គលិកឱ្យប្រើប្រាស់ប័ណ្ណរបស់ពួកគេដោយមានទំនុកចិត្ត។
មានតម្រូវការតិចដើម្បីផ្ញើវិក្កយបត្រ។ តម្រូវការរបស់ IIAS ជួយសម្រួលដល់ការពិនិត្យដោយស្វ័យប្រវិត្តនៅម៉ាស៊ីនឆូតប័ណ្ណ និងកាត់បន្ថយចំនួនដង ដែលអ្នកកាន់ប័ណ្ណត្រូវផ្ញើវិក្កយបត្រ បន្ទាប់ពីប្រើប្រាស់ប័ណ្ណ Visa FSA និង HRA របស់ពួកគេ។
អាចប្រើប័ណ្ណបាននៅច្រើនកន្លែង។ អ្នកកាន់ប័ណ្ណក៏អាចប្រើប្រាស់ប័ណ្ណ Visa FSA ឬ HRA របស់ពួកគេដើម្បីទិញផលិតផលថែរក្សាសុខភាពដែលសមស្រប នៅកន្លែងលក់របស់អ្នកជំនួញមិនមែនផ្នែកថែទាំសុខភាពដែលមាន IIAS ។
ហេតុផលទូទៅដែលមិនទទួលយកប័ណ្ណ។ គេអាចមិនទទួលយកប័ណ្ណ Visa FSA និង HRA ដោយមូលហេតុមួយចំនួន។ ជាទូទៅគឺដោយសារប័ណ្ណមិនអាចដាក់ដំណើរការបាន ឬប័ណ្ណមិនមានសមតុល្យគ្រប់គ្រាន់ ឬអ្នកកាន់ប័ណ្ណបានទិញទំនិញដែលមិនសមស្រប ឬប័ណ្ណត្រូវបានប្រើនៅទីតាំងអ្នកជំនួញដែលមិនបានបញ្ជាក់ពី IIAS / SIGIS ។
សូមមើលព័ត៌មានបន្ថែមអំពីហេតុផលជាក់ស្តែងសម្រាប់ការមិនទទួលយកប័ណ្ណ FSA ឬ HRA ៖
- អ្នកជំនួញ - ទាក់ទងធនាគារចេញម៉ាស៊ីនឆូតប័ណ្ណរបស់លោកអ្នក
- អ្នកគ្រប់គ្រងអត្ថប្រយោជន៍ - ទាក់ទងអ្នកដំណើរការ ឬធនាគារចេញប័ណ្ណរបស់លោកអ្នក
- និយោជក - ទាក់ទងអ្នកគ្រប់គ្រងអត្ថប្រយោជន៍របស់លោកអ្នក
- អ្នកកាន់ប័ណ្ណ - ទាក់ទងអ្នកគ្រប់គ្រងអត្ថប្រយោជន៍របស់លោកអ្នក ឬធ្វើតាមការណែនាំនៅខាងក្រោយប័ណ្ណរបស់លោកអ្នក